healthy-cambodia.com Open in urlscan Pro
2606:4700:3030::6815:c9a  Public Scan

URL: http://healthy-cambodia.com/
Submission Tags: tranco_l324
Submission: On November 15 via api from DE — Scanned from DE

Form analysis 1 forms found in the DOM

GET http://healthy-cambodia.com/search

<form action="http://healthy-cambodia.com/search" data-form="validate" method="get" class="nav-search">
  <div class="search" onclick="toggleSearch()">
    <input type="text" placeholder="Search..." name="search" autocomplete="off">
    <i class="fa fa-fw fa-search"></i>
  </div>
</form>

Text Content

ទំព័រដើម
ព័ត៌មាន
ជំងឺ
ចិត្តសាស្ត្រ
អាហារ
ហាត់ប្រាណ
កុមារ
គំនិតរកស៊ី
សម្រស់
ណាត់ជួបវេជ្ជបណ្ឌិត
ជំងឺមហារីក
ជំងឺទឹកនោមផ្អែម
ជំងឺកុមារ
ជំងឺប្រព័ន្ធតម្រងនោម
ហាត់ប្រាណ សម្រកគីឡូ
ស្បែក និងសម្រស់
ជំងឺផ្លូវចិត្ត
កម្មវិធីវីដេអូ
Be Healthy
Gym Daily
វិធីគ្រាប់ពូជ
Women's Health
អត្ថបទ PR


ព័ត៌មាន ជំងឺ ចិត្តសាស្ត្រ អាហារ ហាត់ប្រាណ កុមារ គំនិតរកស៊ី សម្រស់
ណាត់ជួបវេជ្ជបណ្ឌិត
ជំងឺមហារីក
ជំងឺទឹកនោមផ្អែម
ជំងឺកុមារ
ជំងឺប្រព័ន្ធតម្រងនោម
ហាត់ប្រាណ សម្រកគីឡូ
ស្បែក និងសម្រស់
ជំងឺផ្លូវចិត្ត
កម្មវិធីវីដេអូ
Be Healthy
Gym Daily
វិធីគ្រាប់ពូជ
Women's Health
អត្ថបទ PR
ព័ត៌មានថ្មីបំផុត
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅ ឆាប់គេងប្រឈមជំងឺបេះដូង
ក្រុមវេជ្ជបណ្ឌិតអះអាងថាគ្រូពេទ្យប្រើវត្ថុទិព្វនេះអាចព្យាបាលជំងឺធូរស្បើយ
ដោយមិនប្រើថ្នាំ ញ៉ាំទឹកមិនបានគ្រប់គ្រាន់
អ្នកនឹងទទួលរងនូវជំងឺរុាំរ៉ៃ៦យ៉ាងជាប្រចាំ
ព័ត៌មាន
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅ ឆាប់គេងប្រឈមជំងឺបេះដូង
November 15,2021
ក្រុមវេជ្ជបណ្ឌិតអះអាងថាគ្រូពេទ្យប្រើវត្ថុទិព្វនេះអាចព្យាបាលជំងឺធូរស្បើយ
ដោយមិនប្រើថ្នាំ
November 15,2021
ញ៉ាំទឹកមិនបានគ្រប់គ្រាន់ អ្នកនឹងទទួលរងនូវជំងឺរុាំរ៉ៃ៦យ៉ាងជាប្រចាំ
November 15,2021
គន្លឹះសំខាន់៤យ៉ាង ធ្វើឱ្យជនជាតិថៃភាគច្រើនមានស្បែកស្អាតសាច់ចាំ និងគ្មានភាពជ្រួញ
November 15,2021
មិនចង់ឱ្យខួរក្បាលឆាប់ចាស់មុនអាយុ ត្រូវជៀសអាហារ៤នេះ
November 15,2021
ព័ត៌មាន

រុស្សីត្រៀមចេញថ្នាំគ្រាប់កម្ចាត់កូវីដបន្ថែមទៀតខណៈពលរដ្ឋស្លាប់១ពាន់អ្នកក្នុង១ថ្ងៃ
November 15,2021
 តាមការឱ្យដឹងរបស់devdiscourse.com
នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១បានឱ្យដឹងថារុស្សីត្រៀមផលិតថ្នាំគ្រាប់
ដើម្បីទប់ស្កាត់កូវីដ១៩នៅខែក្រោយនេះហើយ។ថ្នាំគ្រាប់របស់រុស្សីក្នុងការព្យាបាលកូវីដនេះត្រូវបានអនុម័តដោយក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ីដើម្បីផលិតជាថ្នាំគ្រាប់ក្នុងឆ្នាំ
២០២០ ហើយត្រូវបានលក់ក្រោមឈ្មោះថ្នាំ Areplivir ដើម្បីព្យាបាលការឆ្លងមេរោគ COVID-19
។គួរជម្រាបដែរថាបច្ចុប្បន្នស្ថានភាពកូវីដ១៩នៅក្នុងប្រទេសរុស្សីពុំសូវល្អឡើយ
ជាក់ស្ដែងក្នុងថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១
ប្រទេសនេះមានករណីឆ្លងសរុបក្នុងមួយថ្ងៃចំនួន ៣៨ ៨២៣នាក់
ករណីស្លាប់ត្រឹមមួយថ្ងៃរហូតទៅដល់ ១ ២១៩នាក់ឯណោះ
ធ្វើឱ្យករណីឆ្លងក្នុងប្រទេសនេះសរុបហក់ដល់ ៩ ០៧០ ៦៧៤នាក់ ករណីបាត់បង់ជីវិតចំនួន២៥៥
៣៨៦នាក់។ជុំវិញវ៉ាក់សុំាងបច្ចុប្បន្នប្រទេសរុស្សីមានប្រជាជន៣៤.៩៥ភាគរយ
ដែលបានទទួលវ៉ាក់សុំាងពេញលេញគ្រប់ដូស
បើគិតទាំងអ្នកមិនតាន់ទទួលបានពេញលេញគឺសរុប៤១.៥១ភាគរយ។ ដោយកូវីដមិនទានបាត់បង់ពីផែនដីនេះនៅឡើយ
ហេតុនេះសូមបងប្អូនរក្សាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាប់ជានិច្ច
ពិសេសគឺវិធានការពារខ្លួន៣កុំនិង៣ការពារ
បន្ថែមពីនេះត្រូវចូលរួមចាក់វ៉ាក់សុំាងដូសជមរុញដើម្បីការពារការវាយលុកពីជំងឺកាចសាហាវនេះបន្ថែមទៀត៊អត្ថបទដោយ៖ភោគ
ម៉ារី
អុីស្រាអែលបង្កើតវ៉ាក់សុំាងថ្មី មានប្រសិទ្ធភាពខ្ពស់ ប្រឆាំងកូវីដទាំង ៤ប្រភេទនេះ
November 15,2021
ប្រទេសអុីស្រាអែលកំពុងតែផលិតវ៉ាក់សុំាងកូវីដ ១៩ ដែលមានប្រសិទ្ធភាពខ្ពស់។
តាមការស្រាវជ្រាវថ្មីដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវអុីស្រាអែល បានបង្ហាញថា
វ៉ាក់សាំង Brilife មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដទាំង ៤ប្រភេទនេះ និងឈានដល់កាលទី២
ថែមទៀត។ពេលថ្មីៗ
នេះមានការធ្វើតេស្តលើអង្គបដិប្រាណដែលមានភាពអព្យាក្រឹតនៅក្នុងមន្ទីរពិសោធន៍ IIBR
ក្នុងប្រទេសអុីស្រាអែល បានបង្ហាញថា វ៉ាក់សុំាង Brilife
មានសមត្ថភាពប្រឆាំងនឹងប្រភេទកូវីដ១៩ សំខាន់ៗទាំងបួន៖ អាល់ហ្វា បេតា ហ្គាម៉ា និង
dalta ។ ហើយនាយកប្រតិបត្តិ Jonathan Javitt នៃក្រុមហ៊ុន NeuroRx បានបញ្ជាក់ថា
នេះជាទិន្នន័យបានធ្វើតេស្តលើវ៉ាក់សុំាងរបស់ខ្លួន។”កាលពីខែកក្កដា
ក្រសួងការពារជាតិបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកក្រុមហ៊ុន
NeuroRx ដើម្បីជួយដល់វ៉ាក់សុំាង BriLife
របស់អុីស្រាអែលឱ្យមានការអភិវឌ្ឍផលិតកាន់តែលឿនសម្រាប់ប្រជាជនអុីស្រាអែល
និងពិភពលោកផងដែរ។មន្រ្តីសុខាភិបាលរំពឹងថា វ៉ាក់សុំាង Brilife
មានប្រសិទ្ធភាពនៅចន្លោះពី៦ខែ ទៅ១ឆ្នាំ។ ផ្ទុយទៅវិញ វ៉ាក់សុំាង Brilife
ត្រូវពឹងផ្អែកលើវ៉ិចទ័រ និងត្រូវការមេរោគ Vesicular Stomatitis Virus (VSV)
ហើយនិងវិស្វកម្មហ្សែនរបស់វា
ដើម្បីធ្វើឱ្យជាតិប្រូតេអ៊ីនកើនឡើងក្នុងរាងកាយ។ពេលចាក់មេរោគ VSV
មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ វាជួយឱ្យរាងកាយទទួលស្គាល់ជាតិប្រូតេអ៊ីនកើនឡើង
ហើយចាប់ផ្តើមបង្កើតការឆ្លើយតបទៅប្រព័ន្ធភាពស៊ាំ។ ហើយវ៉ាក់សុំាង Brilife
របស់អុីស្រាអែលបានបញ្ចប់ ការសាកល្បងដំណាក់កាលទី ២ ។
ហើយកំពុងតែរងចាំលទ្ធផលពីមន្រ្តីសុខាភិបាលនៅថ្ងៃទី២ ខែធ្នូ
ដើម្បីមានការអនុញ្ញាតពីរដ្ឋ។ ហើយលោក Javitt បាននិយាយថា វ៉ាក់សុំាង Brilife
ក៏បានត្រៀមខ្លួនចុះបញ្ជីឈ្មោះវ៉ាក់សុំាងដាក់ឱ្យប្រើប្រាស់ផងដែរ៕អត្ថបទដោយ៖ ទ្រ
សុភាព
អបអរសាទរ! អ្នកទេសចរនិងអ្នករកស៊ីទាំងអស់ចេញចូលកម្ពុជាមិនបាច់ភ័យរឿងចត្តាឡីស័កទៀតឡើយ
November 15,2021
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឆ្លើយតបទៅនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី
ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកម្ពុជាបាន និងកំពុងបើក ដំណើរការសេដ្ឋកិច្ច និង សង្គម
ពេញលេញឡើងវិញ។
ក្រសួងសុខាភិបាលសម្រេចអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់ស៊ាំងរួចរាល់ចំនួន២ដូស
មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតឡើយ
ពោលគឺចេញចូលដោយសេរី។ខណៈប្រជាជនទូទាំងប្រទេសបានចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ក្នុង
អត្រាគ្របដណ្ដប់រហូតដល់ជិត ៨៨ ភាគរយនៃចំនួនប្រជាជន ១៦ លាននាក់រួចទៅហើយ
និងដើម្បីអនុវត្តឲ្យបាន ប្រកបដោយប្រសិទ្ធភាព
នូវអនុសាសន៍តាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
ស្តីពីការអនុញ្ញាត ឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ពេញលេញ
ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។ដូចនេះក្រសួងសុខាភិបាលសូមជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
និង សាធារណជន ទាំងអស់ដែលជាអ្នកដំណើរមកពីក្រៅប្រទេស (ទាំងខ្មែរ និង ជនបរទេស)
ឲ្យអនុវត្តតាមការណែនាំ ដូចខាងក្រោម៖អ្នកដំណើរដែលបានចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ពេញលេញ
ហើយចូលមកកម្ពុជា តាមផ្លូវអាកាស, ផ្លូវទឹក និង ផ្លូវគោក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬ
វិញ្ញាបនប័ត្រចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់ស៊ាំងកូវីដ-១៩
ដូសមូលដ្ឋានពេញលេញ និង វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR)
ដែលមានសុពលភាពរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា
ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។ពេលមកដល់កម្ពុជា,
សាមីអ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) កូវីដ-១៩ នៅច្រកចូលប្រទេស
ហើយត្រូវរង់ចាំលទ្ធផលតេស្ដរហ័ស រយៈពេលពី ១៥ ទៅ ២០ នាទី ។
បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន បុគ្គលនោះអាចធ្វើដំណើរបាន ដោយសេរី
នៅទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬ ខេត្ត ក្រុង នោះទេ និង
មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។ចំណែកឯអ្នកមិនបានចាក់វ៉ាក់ស៊ាំងតម្រូវឱ្យធ្វើតេស្តម៉ាស៊ីនធំ
និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃដដែល។ អាស្រ័យហេតុនេះ
សូមបងប្អូននាំគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕
អាជីវកម្មខេត្តសៀមរាបរស់ឡើងវិញ! អាជ្ញាធរប្រកាសទទួលភ្ញៀវទេសចរទូទាំងពិភពលោក
November 15,2021
ទឹកដីនៃសំណង់អច្ឆរិយនឹងត្រូវរីកមុខមាត់សារជាថ្មី
ជាមួយនឹងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
ផ្សារភ្ជាប់ជាមួយគ្នានេះដែរ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ៣៨ខ្សែជាស្ថាពរនៅថ្ងៃទី
២៩ ខែធ្នូ ឆ្នាំ២០២១ ខេត្តសៀមរាបត្រៀមទទួលទេសចរណ៍ចាក់វ៉ាក់ស៊ាំងនាខែមករា ឆ្នាំ ២០២២
ខាងមុខនេះ។ផ្អែកតាមប្រភពរដ្ឋបាលខេត្តសៀមរាប បានបង្ហាញឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី១៣
ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ទៀ សីហា
អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨:
ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប
ត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ
និងការស្តារ-កែលម្អដងស្ទឹងសៀមរាបក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង
និងមានការអញ្ជើញចូលរួមសមាជិកគណៈកម្មការអន្តរក្រសួង
ព្រមទាំងមន្ត្រីជំនាញនៃក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់
និងក្រសួងសាធារណការ
និងដឹកជញ្ជូនជាច្រើនរូបទៀត។ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ
ប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គិតត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន
ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វកនិង លូទឹកភ្លៀង
និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព
បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ
សម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង
ចាប់ពីស្ពានប៊ើកកដល់អាងក្រពើ ប្រវែង សរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា
ឆ្នាំ ២០២១ រួមមានការសម្របសម្រួលដោះស្រាយ សំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន
១០០% ហើយការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦%
នៃផែនការ។គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប
ខេត្តសៀមរាបដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១
ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់ស៊ាំងនាខែមករា ឆ្នាំ ២០២២ ខាងមុខនេះ៕
អស្ចារ្យមែន! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសជើងឯកពិភពលោកលើកីឡាប៉េតង់
November 15,2021
នៅប្រទេសកម្ពុជារបស់យើង វិស័យកីឡាកំពុងតែមានការគាំទ្រច្រើនឡើងទាំងកីឡាបាល់ទាត់
កីឡាបាល់ទះ និងកីឡាប៊ូល ប៉េតង់ផងដែរ។ ហើយប្រទេសកម្ពុជា
ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុននេះដែរ។ពេលថ្មីៗ នេះ
មានកីឡាការិនី អ៊ុក ស្រីមុំ បានធ្វើឱ្យប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
បន្ទាប់់ពីឈ្នះមេដាយមាសលំដាប់ពិភពលោក។ តាមសម្តេចហ៊ុន សែន
ជានាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ
ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ។ កម្ពុជាពិតជាមោទនភាព
និងអបអរសាទរចំពោះវីរកីឡាការិនី  អ៊ុក ស្រីមុំ ដែលបានយកឈ្នះ
កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១
នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ
ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤
ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ
ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២
របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង
ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕អត្ថបទដោយ៖ ទ្រ
សុភាព
ដំណឹងស្វែងរកអ្នកមិនទាន់ចាក់ដូសទី៣!
គ្រូពេទ្យកំពុងរងចាំចាក់វ៉ាក់សុំាងកូវីដនៅទីតាំងទាំង៤៣នេះ
November 13,2021
សេចក្ដីជូនដំណឹង៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាស ស្ដីពី
ការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញ ឬដូសទី៣
ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ដែលខកខានមិនបានមកទទួលវ៉ាក់សំាងដោយសារមូលហេតុ ជាប់អនុវត្តវិធានការចត្តាឡីស័ក
មានបញ្ហាសុខភាព មានធុរៈចាំបាច់
ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន
ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី
នៅតាមទីតាំងដូចមានឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ជាក់ស្ដែង
បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
បានបញ្ជាក់យ៉ាងលម្អិតបន្ថែមអំពីទីតាំងទាំង ៤៣
ដែលបងប្អូនអាចទៅទទួលចាក់វ៉ាក់សុំាងការពារកូវីដ-១៩ដូសទី០៣
ឬដូសជំរុញបាននៅទីតាំងទាំងនោះបាន។សូមអាននូវសេចក្ដីលម្អិតបន្ថែមអំពីទីតាំង៖
កុមារ

អ្នកSingleគិតយ៉ាងមិចឥឡូវ? បើអ្នកជំនាញប្រាប់ថា អ្នកមានស្នេហារួចផុតពីជំងឺកាច៦នេះ
November 10,2021

ស្នេហា គឺជាទង្វើដែលកំណត់សម្គាល់ដោយចិត្តតាមលក្ខណៈនៃភាពស្និទ្ធស្នាល
ចំណង់ចំណូលចិត្ត ការយល់ ការជឿទុក ចិត្ត និងការតាំងចិត្តស្រលាញ់គ្នារវាងគ្នា។
ជាកាពិតណាស់ ស្នេហាដែលស៊ីជម្រៅមែនទែននោះគឺ យើងមិនអាចវាស់វែងបានតាមពេលវេលាយូរ
ឬខ្លីនោះឡើយ។ ប៉ុន្តែនៅក្នុងលក្ខណៈស្នេហាមួយនេះ គឺអាស្រ័យលើដៃគូទាំង២មានមេត្តាធម៌
គិតវិជ្ជមានពីគ្នានឹងគ្នាឱ្យបានច្រើន។ ពោលគឺ
ការគិតវិជ្ជមានរបស់ដៃគូនេះឯង ដែលធ្វើឱ្យពួកគេអាចបង្កើតបាននូវចំណងសុភមង្គល
ការរំភើបរីករាយ ការពេញចិត្តនៅក្នុងដៃគូជីវិតរបស់ពួកគេ។ ជាក់ស្ដែង បើយោងតាមកេហៈទំព័រ
Verywellmind បានសិក្សាស្រាវជ្រាវរកឃើញថា
ឥទ្ធិពលនៃស្នេហារវាងដៃគូទាំង២បានធ្វើឱ្យពួកគេជៀសឆ្ងាយពីហានិភ័យកើតជំងឺបេះដូងកម្រិតទាប,
ការថយចុះហានិភ័យនៃការស្លាប់លើជំងឺគាំងបេះដូង, ការបង្កើនអាយុវែង,
កាត់បន្ថយបញ្ហាស្ដ្រេស, កាត់បន្ថយជំងឺបាក់ទឹកចិត្ត,
ហើយជាពិសេសកាត់បន្ងយហានិភ័យកើតជំងឺទឹកនោមផ្អែមផងដែរ។ ដែលនេះជាការសិក្សារបស់លោកវេជ្ជបណ្ឌិត
Chun Shing Kwok និងក្រុមស្រាវជ្រាវសរសៃឈាមបេះដូង មកពីសាកលវិទ្យាល័យ Keele
នៃចក្រភពអង់គ្លេស។តើអ្នកដែលមិនទាន់មានគូគិតយ៉ាងណាដែរ? បើមិនទាន់មាននោះទេ
សាកគិតលមើល។ ជាចុងក្រោយ សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ រកស៊ីទទួលទានមានបាន
និងចៀសឆ្ងាយពីជំងឺនានា ជាពិសេសជំងឺកូវីដ-១៩។អត្ថបទដោយ៖Daddy_Rath
កុំឱ្យអស់សាំងច្រើន! អ្នកដកសញ្ញាបត្របាក់ឌុបត្រូវដឹង៣ចំនុចនេះសិន
បើមិនចង់ឱ្យមានបញ្ហា
November 05,2021
វេជ្ជបណ្ឌិត ស៊ុំ សត្ថា៖ រោគសញ្ញា
និងវិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ចំពោះបុគ្គលក្រុមនេះ
November 03,2021
ដំណឹងល្អមន្ទីរពេទ្យភ្នែកហូសេងភ្នំពេញផ្ដល់ការពិនិត្យភ្នែកដល់កុមារៗឥតគិតថ្លៃ
November 03,2021
ចិត្តសាស្ត្រ

មិនចង់ឱ្យខួរក្បាលឆាប់ចាស់មុនអាយុ ត្រូវជៀសអាហារ៤នេះ
អាហារក៏ជាអាវុធមុខ២ មិនខុសអ្វីពីថ្នាំផងដែរ
ដោយតម្រូវឱ្យមានការប្រុងប្រយ័ត្ននិងជ្រើសរើសឱ្យបានល្អមុននឹងទទួលទាន
និងចាប់យកជាអាហារប្រចាំថ្ងៃ។ថ្ងៃនេះចាបបៃតងនឹងលើកយកអាហារ៥ប្រភេទដែលផ្ដល់ផលមិនល្អដល់សុខភាពខួរក្បាល
ដែលអ្នកគួរជៀសវាងតាមដែលអាចធ្វើទៅបាន។អាហារគ្រោះថ្នាក់ដល់សុខភាពខួរក្បាលដែលដកស្រង់ពី
eduadvisor រួមមាន៖១.ជាតិអាកុលសិក្សាមួយបានបង្ហាញថា
សូម្បីតែការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមរយៈពេលយូរក៏អាចបំផ្លាញខួរក្បាលរបស់អ្នកបានដែរ
ជាពិសេស hippocampus របស់អ្នក ដែលជាផ្នែកអង្គចងចាំ។ ២.របស់ប្រៃ
ហេតុអ្វីបានជាអំបិលច្រើនពេកមិនល្អ? ជាការពិតណាស់ ក្រៅពីការធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់
និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង (ឧទាហរណ៍ ការគាំងបេះដូង
ជំងឺដាច់សរសៃឈាមខួរក្បាល) វាក៏អាចនាំឱ្យមានការរំខាន និងបញ្ហាជាមួយនឹងការចងចាំ
និងការគិតផងដែរ ។អាហារប្រៃនេះក៏ត្រូវបានរាប់បញ្ចូលទាំងទឹកស៊ីអុីវផងដែរ
ពេលទទួលទានត្រូវប្រយ័ត្ន។៣.អាហារដែកបង្កកការទទួលទានអាហារពេលល្ងាចដែលកកច្រើនពេកនឹងមិនត្រឹមតែនាំអ្នកទៅរកភាពធាត់ប៉ុណ្ណោះទេ
វាក៏អាចធ្វើឱ្យដំណើរការខួរក្បាលរបស់អ្នកថយចុះផងដែរ។ពិសេសអាហារចេញពីទូកកហើយយកមករំលាយជាមួយម៉ាស៊ីនកម្ដៅភ្លាមៗ។នេះគឺដោយសារតែបរិមាណខ្ពស់នៃប្រេងអ៊ីដ្រូសែន
ឬខ្លាញ់ trans នៅក្នុងអាហារទាំងនេះ
ដែលត្រូវបានបង្ហាញថាធ្វើឱ្យដំណើរការផ្លូវចិត្តថយចុះ
និងបណ្តាលឱ្យមានការថយចុះការយល់ដឹង។ ទន្ទឹមនឹងនោះ
វាក៏អាចបង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំងផងដែរ៤.ភេសជ្ជៈសូដាដែលមានបង្កប់ជាតិផ្អែមមានភេសជ្ជៈច្រើនប្រភេទណាស់លក់លើទីផ្សារ
ដែលមានបង្កប់ជាតិផ្អែមសិប្បនិម្មិត។ហេតុនេះមុនញុំាគ្រឿងកំប៉ុងត្រូវពិនិត្យជាតិស្ករឱ្យបានល្អ
ដើម្បីសុខភាពល្អទាំងពេលបច្ចុប្បន្ននិងទៅអនាគត។អាហារទាំង៤មានផលអវិជ្ជមានដល់សុខភាព
ហេតុនេះសូមជៀសវាងតាមដែលអាចធ្វើទៅបានដើម្បីរក្សាបាននូវសុខភាពល្អយូរអង្វែង
និងបង្កើនទម្លាប់ញុំាអាហារស្រស់ៗបន្ថែមដើម្បីសុខភាពកាន់តែរឹងមាំ។អត្ថបបទកែសម្រួល៖
ភោគ ម៉ារី 
November 15,2021
ទទួលទានកាហ្វេច្រើនជ្រុលចេះតែល្ហិតល្ហៃក្នុងខ្លួន
អាចសាក៥ចំណុចនេះដើម្បីបានធូរស្រាលវិញ
កាហ្វេជាភេសជ្ជៈដ៏ពេញនិយមមួយនៅលើពិភពលោក ដោយសារតែក្លិន
រសជាតិក៏ដូចជាអត្ថប្រយោជន៍។ជាមួយគ្នានេះកាហ្វេក៏បានផ្ដល់ផលរំខានដល់អ្នកទទួលទានផងដែរនៅពេលកាហ្វេមានកម្រិតកាហ្វេអុីនខ្លាំង។តាមការឱ្យដឹងរបស់Rightasrain
បានឱ្យដឹងថានៅពេលកម្រិតកាហ្វេអុីនលើសអ្នកអាចមានអាការ ញ័រដៃជើង ក្អួតចង្អោរ
ថប់ៗក្នុងខ្លួន ថប់ៗអារម្មណ៍ជាដើម។មួយផ្នែកទៀតក៏អាចពាក់ព័ន្ធនឹងចង្វាក់បេះដូងផងដែរ
ដោយលោតញាប់ជាងមុន។ចំពោះអ្នកដែលមានស្ថានភាពសុខភាពបេះដូងមិនល្អ
អាចបង្កឱ្យចង្វាក់បេះដូងលោតញាប់
នាំឱ្យគាំងបេះដូងភ្លាមៗបានផងដែរ។បើតាមប្រសាសន៍របស់លោ ដួង តារា
អ្នកគ្រប់គ្រងនិងស្ថាបនិកហាងកាហ្វេ Misterbrew Coffee បានលើកឡើងថា
អ្នកទទួលទានកាហ្វេអ៊ីនខ្ពស់ខ្លាំងខ្លះ
អាចឈានដល់ការងងុយគេងថែមទៀត។ដើម្បីឱ្យជាតិកាហ្វេអុីនដែលធ្វើទុកក្នុងខ្លួនអ្នកសាបទៅវិញជាធម្មតាអាចចំណាយពេលពី៤ទៅ៦ម៉ោងឬច្រើនជាងនេះ។ប៉ុន្តែថ្ងៃនេះចាបបៃតងនឹងលើកយកវិធីងាយៗ៥មកបង្ហាញជូនមិត្តអ្នកអានដើម្បីបន្សាបជាតិកាហ្វេអុីននេះបានរហ័ស។វិធី៥នោះរួមមាន៖១.មិនបញ្ចូលជាតិកាហ្វេអុីនបន្ថែម
មិនថាតាមរយៈភេសជ្ជឬអាហារបែបណាទេ
ឱ្យតែមានជាតិកាហ្វេអុីនមិនត្រូវទទួលទានឡើយជៀសវាងកាន់តែធ្វើទុកក្នុងខ្លួនបន្ថែម។២.ផឹកទឹកឱ្យបានច្រើន
ព្រោះ ជាតិកាហ្វេអុីន គឺជាថ្នាំបញ្ចុះទឹកនោម ដែលមានន័យថា អ្នកត្រូវផឹកទឹកបន្ថែម
ដើម្បីបំពេញជាតិទឹកដែលកាហ្វេធ្វើសកម្មភាពលើរាងកាយអ្នក។៣.ប្រសិនបើអ្នកឈឺក្រពះ ឬរាគ
អ្នកនឹងបាត់បង់ទឹកមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងអេឡិចត្រូលីតទៀតផង។
ដូច្នេះអ្នកគួរទទួលទានម្សៅឬផលិតផលដែលមានបំពេញសារធាតុអេឡិចត្រូលីតមកវិញ។៤.អាចដើរ
ដើម្បីសម្រួលខ្លួនប្រាណខ្លះៗនៅក្នុងផ្ទះ
ប៉ុន្តែចង្វាក់បេះដូងលោតញាប់អ្នកអាចឈប់សម្រាកវិញ។៥.ធ្វើការដកដង្ហើមវែងៗមួយៗក្នុងករណីដែលអ្នកមានអារម្មណ៍ថាថប់អារម្មណ៍
។ធ្វើបែបនេះអាចសម្រួលដល់ដង្ហើមរបស់អ្នកក៏ដូចជាចង្វាក់បេះដូងខ្លះបានផងដែរ។តាមការឱ្យដឹងពី
mayoclinic.org
បានឱ្យដឹងថាជាតិកាហ្វេអុីនខ្ពស់ពេកជាប្រចាំអាចធ្វើឱ្យផ្ដល់ផលមិនល្អដូចជា
មានបញ្ហាថប់បារម្ភ សម្ពាធ ឈាម ខ្ពស់ ប៉ះពាល់សាច់ដុំ
កាគេងមិនបានគ្រប់ល្អ ជាដើម។សូមរក្សាការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអុីននេះឱ្យបានល្អ
ដើម្បីកុំឱ្យមានការរំខានដល់សកម្មភាពអ្នកប្រចាំថ្ងៃ។មួយវិញទៀតអ្នកដែលមានបញ្ហាបេះដូងក៏ត្រូវប្រយ័ត្នចំពោះកម្រិតកាហ្វេអុីននេះដែរព្រោះអាចបង្កគ្រោះថ្នាក់បាន។អត្ថបទដោយ៖
ភោគ ម៉ារី    
November 15,2021
៣ក្បួនជួយរំដោះអ្នកពីបញ្ហាបាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធភាព
នៅពេលដែលអ្នកធ្លាក់ទឹកចិត្ត អ្នកអាចមានអារម្មណ៍ថាគ្មានអ្វីដែលត្រូវធ្វើឡើយ។
អ្នកចង់ចំណាយពេលមួយថ្ងៃគេង រហូតដើម្បីចៀសវាងពិភពលោកនិងរឿងមិនល្អទាំងអស់
ហើយហាក់អស់សង្ឃឹមក្នុងដំណើរជីវិតដែលខ្លួនកំពុងប្រឈម។ខាងក្រោមនេះជាទិកនិកខ្លះៗដែលចែករំលែកដោយលោក
Eddie McNamaraជាអ្នកនិពន្ធមួយរូប ដែលធ្លាប់ឆ្លងកាត់បញ្ហាផ្លូវចិត្ត
ហើយគាត់បានរំដោះខ្លួនចេញពីបញ្ហាទាំងនោះក្លាយជាអ្នកនិយាយលើកទឹកចិត្ត
និងប្រឡូកក្នុងវិស័យនិពន្ធថែមទៀត។១.ងាកទៅរកសកម្មភាពដើមដែលអ្នកចូលចិត្តធ្វើមានការលើកទឹកចិត្តជាច្រើនជំរុញថា
នៅពេលមានការតានតឹងខ្លាំង គួរធ្វើអ្វីដែលខ្លួនរីករាយចូលចិត្តនឹងធ្វើវា
ហើយក្នុងនោះអាចនឹងមានសកម្មភាពចាស់ៗដែលបង្កប់នៅក្នុងអារម្មណ៍ដែលអ្នកចង់ចាប់យកជាថ្មី។២.ផ្ដើមធ្វើអ្វីតូចមួយ
ដែលវិជ្ជមានចំពោះខ្លួនឯងតាមការឱ្យដឹងរបស់វេជ្ជបណ្ឌិតបានលើកឡើងថា
នៅពេលទឹកចិត្តធ្លាក់ខ្លាំងអ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានប្រយោជន៍ធ្វើអ្វីមិនកើតឡើយ។តែដើម្បីដឹងថាការគិតរបស់ខ្លួននៅពេលនេះគឺខុស
អ្នកអាចផ្ដើមដោយសកម្មភាពតូចមួយដែលផ្ដល់អារម្មណ៍ល្អផ្ដល់អារម្មណ៍វិជ្ជមានទៅកាន់ខ្លួនឯង។តាមការបញ្ជាក់ដដែលលោកបង្ហាញសកម្មភាពតូចមួយដែលអ្នកអាចចាប់ផ្ដើមបាន
ដោយការចម្អិតម្ហូបងាយៗ សម្រាប់ខ្លួនឯង
នោះនឹងអាចជួយស្រោចស្រង់ស្មារតីបានមួយភាគតូចឡើងមកវិញ
ឬអ្នកអាចចាប់យកសកម្មភាពតូចមួយផ្សេងទៀតដែលអ្នកគិតថាចង់ធ្វើវាក៏បាន។៣.ជួយអ្នកដទៃអំឡុងមានការធ្លាក់ទឹកចិត្តអ្នកប្រហែលពិបាកសូម្បីតែជួយខ្លួនឯង
ហើយមិនចង់គិតជួយអ្នកផ្សេងទេ ព្រោះយល់ថាខ្លួនឯងមិនអាចទៅរួច។ការយល់បែបនេះមិនខុសទេ
តែអ្នកគឺអាចធ្វើវាបាន។ផ្ដើមការជួយទៅកាន់អ្នកផ្សេង ដោយរឿងតូចមួយ
ដូចជាការផ្ដល់អាហារឬរបស់ដែលខ្លួនមានទៅកាន់អ្នកដែលខ្វះខាត ឬកំពុងត្រូវការវា
ឬអ្នកអាចចូលរួមជួយអ្នកដទៃដោយប្រើចំណេះឬ
សមត្ថភាពអ្វីមួយដែលអ្នកធ្លាប់មានទៅកាន់អ្នកផ្សេងនោះអារម្មណ៍អ្នកនឹងល្អឡើង
ហាក់ដូចជាអ្នកកំពុងរស់នៅយ៉ាងល្អជាមួយពិភពលោក
ទោះវាមិនធំធេងតែអ្នកកំពុងមានវត្តមានជួយគេហើយ ចូលរីករាយជាមួយវា។j
November 13,2021
កំពុងមិនសោកសៅមែនទេ? មកដឹងក្បួន “ដើរញញឹមម្នាក់ឯង”ដើម្បីធ្វើឱ្យខ្លួនឯងរីករាយ
មតិជាច្រើនតែងនិយាយថាមនុស្សយើងត្រូវការរស់ពឹងគ្នាទៅវិញទៅមក
ប៉ុន្តែពេលខ្លះអ្នកប្រហែលមានអារម្មណ៍ថាមិនចង់ឱ្យអ្នកដទៃមកលំបាកចិត្តជាមួយតើបចង់រកវិធីធ្វើឱ្យខ្លួនឯងរីករាយ
កាត់ភាពតានតឹងចោលខ្លះ។ថ្ងៃនេះចាបបៃតងសូមណែនាំ ក្បួន ដើរ ញញឹម ម្នាក់ឯង
ដែលអាចជួយឱ្យអារម្មណ៍មមិត្តអ្នកអានបានប្រសើរឡើង។ក្បួនថ្មីក្នុងការកាត់ភាពតានតឹង ដើរ
ញញឹម ម្នាក់ឯង
រួមមាន៖១.ដើរការដើរជាសកម្មភាពរបស់រាងកាយដែលអាចជួយកាត់បន្ថយការបាក់ទឹកចិត្ត
ជាបញ្ហាមួយដែលមនុស្សជុំវិញពិភពលោកកំពុងជួបប្រទះ។តាមការឱ្យដឹងរបស់verywell ការដើរ
២០០ នាទីក្នុងមួយសប្តាហ៍ (អាចតិចជាង ៣០ នាទីក្នុងមួយថ្ងៃ)
ជួយកាត់បន្ថយការធ្លាក់ទឹកចិត្តនិងបង្កើនគុណភាពជីវិត។
ការពិតការស្រាវជ្រាវខ្លះបង្ហាញថាការដើរអាចមានប្រសិទ្ធភាពដូចថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែរ។ហើយបើយើងពុំមានជំងឺនេះទេ
គឺអាចជួយឱ្យអារម្មណ៍យើងស្រស់ថ្លាបាន
ខុសពីអ្នកមិនបានហាត់ដើរជាប្រចាំ។២.ញញឹមប្រសិនបើអ្នកឈឺចាប់ការញញឹមអាចជួយអ្នកឱ្យមានអារម្មណ៍ថាឈឺចាប់តិចជាងមុន។
ស្នាមញញឹមអាចបន្ថយចង្វាក់បេះដូងរបស់អ្នកក្នុងកំឡុងពេលសកម្មភាពតានតឹង
ទោះបីជាអ្នកមិនមានអារម្មណ៍រីករាយឬតានតឹងក៏ដោយ។សូមគិតដល់រឿងរីករាយ ដែលធ្លាប់មាន
ដើម្បីបង្កើនស្នាមញញឹមនៅពេលអ្នកមានអារម្មណ៍មិនល្អ
នោះទើបជាតម្រូវការបេះដូងរបស់យើង។៣.ម្នាក់ឯងពាក្យថា ម្នាក់ឯងនេះ
គឺសម្ដៅដល់ការស្ថិតក្នុងទីស្ងប់ស្ងាត់មួយដើម្បីសមាធិ
ឬឱ្យខួរក្បាលយើងបានសម្រាប់តាមរយៈលំហាត់ដង្ហើម ចេញចូល ដោយតម្រូវឱ្យផ្តោតលើតែដង្ហើម
មិនគិតខ្វល់រឿងផ្សេង។ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាធូរស្រាលបន្តិចម្ដងៗ
។ត្រូវចាំថាវិធីនេះត្រូវអនុវត្តឱ្យបានជាប្រចាំ
បូកផ្សំអារម្មណ៍វិជ្ជមានបន្ថែមដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អ។
November 12,2021
ជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលនឹងកើតឡើងក្នុងពេលដ៏ខ្លី
បើអ្នកមានទម្លាប់មិនល្អ១នេះ
ទម្លាប់ប្រចាំថ្ងៃមានឥទ្ធិពលធំណាស់ដល់រូបរាងកាយ
ក៏ដូចជាវាសនារបស់យើងនៅថ្ងៃបន្តបន្ទាប់។ជាមួយគ្នានេះសុខភាពក៏មានចំណងជាមួយនឹងទម្លាប់ប្រចាំថ្ងៃផងដែរ
ដោយទម្លាប់មិនល្អខ្លះអាចនាំឱ្យជីវិតយើងឆាប់ជួបជំងឺ
រាងកាយឆាប់ចុះទ្រុឌទ្រមជាដើម។ក្នុងសាច់អត្ថបទនេះ
ចាបបៃតងលើកយកទម្លាប់មិនល្អមួយគឺការគេងមិនបានត្រឹមត្រូវដែលអាចនាំឱ្យយើងប្រឈមជំងឺកាចសាហាវពាក់ព័ន្ធនឹង
បេះដង
ក៏ដូចជាសរសៃឈាមខួរក្បាលផងដែរ។តើគួរធ្វើបែបណាដើម្បីបញ្ចៀសជំងឺនេះបានល្អ?អ្នកស្រាវជ្រាវដែលបានសិក្សាលើអ្នកស្ម័គ្រចិត្តចំនួន
៨៨ ០០០នាក់បានរកឃើញថា ការគេង ចន្លោះពីម៉ោង ១០ យប់ដល់ម៉ោង ១១យប់
អាចជួយឱ្យប្រសើរឡើងនៃសុខភាពបេះដូងនិង
ការដាច់សរសៃឈាមខួរក្បាល។នេះបើតាមការឱ្យដឹងរបស់BBC។ជាមួយគ្នានេះផងដែរ កត្តា អាយុ
ទម្ងន់ ការញុំា និងកម្រិតកូឡេស្តេរ៉ុល
ត្រូវបានកំណត់មុខសញ្ញាថាជាផ្នែកប៉ះពាល់ដល់សុខភាពបេះដូងផងដែរ។ហេតុនេះត្រូវគេងឱ្យបានគ្រប់គ្រាន់
និងទៀងពេល។តាមប្រសាសន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិតគួចម៉េងលី បានឱ្យដឹងថា
ការកម្ដៅទឹកដោះគោញុំាក្ដៅៗនឹងជួយឱ្យយើងឆាប់គេងលក់អំឡុងប្រហែល១០នាទីក្រោយញុំារួច។ការញុំាទឹកដោះគោក្ដៅឧណ្ហៗនេះគឺយើងអាចយកជាទឹកដោះគោឆៅ
ឬទឹកដោះគោស្រស់មកកម្ដៅញុំាបាន។មួយវិញទៀតគឺញុំាសាច់ត្រី
តាមការឱ្យដឹងរបស់BRGបានឱ្យដឹងថាការញុំាសាច់ត្រីអាចជួយឱ្យឆ្លាតជាងមុន
និងជួយការគេងឱ្យប្រសើរជាងមុន។សាស្ត្រាចារ្យJennifer Pinto-Martin បាននិយាយថា“
វាបន្ថែមនូវភស្តុតាងកាន់តែច្រើនឡើង ៗ
ដែលបង្ហាញថាការប្រើប្រាស់ត្រីពិតជាផ្តល់អត្ថប្រយោជន៍សុខភាពវិជ្ជមានខ្ពស់ណាស់
ពិសេសបើចង់ឱ្យកូនមានប្រាជ្ញាកាន់តែខ្លាំងគួរតែឱ្យកូនញុំាត្រីតាំងពីនៅតូចឱ្យច្រើន។ក្រៅពីនេះអ្នកអាចសាកវិធីផ្សេងៗទៀតដូចជា៖-កាត់បន្ថយការប្រើគ្រឿងអេឡិចត្រូឡិចផ្សេងៗ
ដូចជាទូរស័ព្ទ កុំព្យួរទ័រជាដើម
ព្រោះពន្លឺរបស់វាអាចធ្វើឱ្យអ្នកមិនងងុយគេង-កំណត់ម៉ោងចូលគេង
(អាចប្រើទូរស័ព្ទដើម្បីឱ្យសញ្ញាថាដល់ពេលគេង)និងភ្ញាក់ពីដំណេកឱ្យបានទៀតទាត់-ប្រសិនបើអ្នកជាប់ធ្វើការច្រើនម៉ោងដល់យប់ជ្រៅហួស
ហើយមិនងងុយបន្តិចសោះ អ្នកអាចប្រើវែនតាជំនួយឱ្យពន្លឺធ្លាក់ចុះ
នៅពេលមានពន្លឺតិចៗអ្នកនឹងអាចមានអារម្មណ៍ងងុយគេងជាមិនខាន។-រក្សាសីតុណ្ហភាពត្រជាក់នៅក្នុងបន្ទប់របស់អ្នកដើម្បីឱ្យគេងលក់ស្រួល។-ទទួលទានទឹកពី
៦ ទៅ ៨ កែវក្នុងមួយថ្ងៃ។-ធ្វើលំហាត់ប្រាណឱ្យទៀងទាត់ដូចជាដើរឬហាត់យូហ្គា
ឬរត់តិចៗ-ប្រើសម្លៀកបំពាក់ពេលយប់ដែលមានផាសុខភាព ទន់ល្អ
ដូចជាកប្បាសដែលអាចជួយឱ្យដកដង្ហើមបានស្រួល-ប្រតិបត្តិទម្លាប់បុរាណខ្មែរយើង
ដូចជាការសំពះក្បាលដំណេកជាដើម
អ្នកខ្លះគឺសូត្រធម៌មុនគេង-រៀបចំទីធ្លាគេងឱ្យមានរបៀបរាបរយ
មានផាសុខភាពទាក់ទាញអារម្មណ៍ឱ្យចង់ចូលគេង។យកចិត្តទុកដាក់គេងឱ្យបានគ្រប់គ្រាន់ដើម្បីកុំឱ្យបង្កើនកត្តាកើតជំងឺផ្សេងៗ
នាពេលអនាគត
ក៏ដូចជាហេតុការផ្សេងៗដែលកើតដោយយថាហេតុព្រោះវិបត្តិការគេងនាពេលបច្ចុប្បន្នផងដែរ។អត្ថបទដោយ៖
ភោគ ម៉ារី 
November 11,2021
អាហារប៉ុន្មានមុខនេះ អាចស្រោចស្រង់អ្នកឱ្យមានភាពរីករាយ និងជួយសម្រស់មួយផ្នែកធំ
អារម្មណ៍មានការចងភ្ជាប់ទៅនឹងអារម្មណ៍មួយផ្នែកធំផងដែរ។ទម្លាប់នៃការញុំាក៏ជះឥទ្ធិពលខ្លាំងទៅលើសុខភាពទាំងមូល
រួមទាំងបច្ចុប្បន្នភាពនិងទៅថ្ងៃមុខផងដែរ អាចនិយាយបានថាញុំាត្រូវនាំឱ្យសុខភាពល្អ
អារម្មណ៍ស្រស់ថ្លា និងមានអាយុវែងផងដែរ។ថ្ងៃនេះចាបបៃតងលើកយកអាហារ៥ប្រភេទ
ដែលបងប្អូនគួរបង្កើនទម្លាប់ញុំាដើម្បីសុខភាពនិងសម្រស់កាន់តែល្អប្រសើ៖១.ផ្លែម្នាស់ម្នាស់ពោរពេញទៅដោយប្រូម៉ាឡែនដែលជាប្រូតេអ៊ីនដ៏អស្ចារ្យមួយ
ដែលមនុស្សគ្រប់រូបគួរទទួលទានជាប្រចាំដោយសារតែវាជួយប្រឆាំងនឹងការរលាកផ្សេងៗបានទៀតផង
ក្រៅពីជួយជំរុញអារម្មណ៍ឱ្យប្រសើរឡើង។២.តៅហ៊ូ ដែលធ្វើពីសណ្ដែកតៅហ៊ូជា
ប្រភេទអាហារមួយប្រភេទដែលមានការពេញនិយមខ្លាំងនៅប្រទេសចិន
ហើយប្រជាជនយើងក៏មានការនិយមភាគច្រើនផងដែរ។តៅហ៊ូដែលផលិតពីសណ្ដែកគឺដើរតួសំខាន់ជំនួសការញុំាសាច់បានខ្លះដែរ
ហើយវាផ្ដល់សារធាតុសំខាន់ដែលរាងកាយត្រូវការជាចាំបាច់មួយចំនួនផងដែរ។៣.ទឹកដោះគោភាគច្រើនយើងដឹងថា
ទឹកដោះគោជាប្រភពដ៏សំខាន់នៃកាល់ស្យូម
ក្រៅពីនេះទឹកដោះគោក៏ជួយឱ្យមានភាពស្រស់ស្រាយ។ដើម្បីឱ្យសុខភាពល្អ
និងមិនឡើងគីឡូសូមជ្រើសប្រភេទ ដែលមានជាតិខ្លាញទាប។៤.ផ្លែប៊រ
តាមការឱ្យដឹងរបស់bbcgoodfood.com ស្តែងឱ្យដឹងដែរថា ផ្លែប៊រ
មានប្រសិទ្ធភាពក្នុងការជួយការពារប្រឆាំងនឹងជំងឺបេះដូង និងបន្ថយសម្ពាធឈាម
ប៊រក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន E ព្រមទាំងសារជាតិការ៉ូទីនរួមទាំងសារជាតិលូទីន
និងហ្សេហ្សង់ទីន
ដែលត្រូវបានគេគិតថាអាចជួយឱ្យភ្នែកមានសុខភាពល្អ។ជាមួយគ្នានេះក៏ល្អសម្រាប់សុខភាពស្បែក
ហើយប៊រនេះក៏ត្រូវបានប្រទេសកូរ៉េច្នៃជាផលិតផលថែស្បែកផងដែរនាពេលបច្ចុប្បន្ន។៥.ចេកក៏ត្រូវបានគេរាប់បញ្ចូលជាផ្លែឈើដែលមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់ផងដែរ។បន្ថែមពីលើនេះ
ការញ៉ាំចេកសំបូរវីតាមីននិងជាតិសរសៃជួយឱ្យស្បែករបស់អ្នកភ្លឺរលោងនិងមិនបង្កបញ្ហាចាស់មុនអាយុឡើយ
ថែមទាំងជំនួយដល់សុខភាពខួរក្បាលថែមទៀត។ចេកក៏ជួយបញ្ចៀសជំងឺមួយចំនួនដូចជា មហារីក
ទឹកនោមផ្អែម
និងជំងឺហឺតលើកុមារបានផងដែរ។អាហារ៥មុខនេះដើរតួសំខាន់សម្រាប់អារម្មណ៍ស្រស់ស្រាយនិងសម្រស់របស់បងប្អូន
ហេតុនេះសូមបង្កើនទម្លាប់ញុំាជាប្រចាំ
និងជ្រើសរើងសប្រភេទផ្លែឈើដែលដាំដុះដោយសុវត្ថិភាព
បន្ថែមទៀតកាន់តែប្រសើរសម្រាប់សុខភាពយើង។អត្ថបទស្រាវជ្រាវដោយ៖ ភោគ ម៉ារី
November 10,2021
បុគ្គលឆ្នើម

ដំណឹងល្អមន្ទីរពេទ្យភ្នែកហូសេងភ្នំពេញផ្ដល់ការពិនិត្យភ្នែកដល់កុមារៗឥតគិតថ្លៃ
October 26,2020
ជីវិតជោគជ័យលើវិស័យជំនួញគឺជារឿងមួយដែលមិនងាយស្រួលទេពិសេសការចាប់យកអាជីវកម្មច្រើនផ្នែកនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ។មិនថាម្ចាស់ជំនួញនោះជាបុរសឬស្ត្រីឡើយផ្ដល់ឱ្យនូវកម្លាំងចិត្តគឺជារឿងសំខាន់បំផុតដើម្បីជំរុញឲ្យមានការតស៊ូព្រោះនៅពីក្រោយឆាកជីវិតនៃមនុស្សម្នាក់ៗគេតែងមានឧបសគ្គតាមជានិច្ច។យ៉ាងណាមិញយើងមកមហាសេដ្ឋីស្រុកខ្មែរដែលមានចំនួនប្រមាណជា
៣០
ក្នុងដៃផ្ដោតលើវិស័យធំៗដែលចូលរួមអភិវឌ្ឍសង្គមយ៉ាងពេញទំហឹងក្រោយឆ្លងកាត់ឆាកជីវិតធ្លាប់ជាអ្នកលាងចានសំអាតផ្សារបន្លែថែសួន
និងធ្លាប់រស់នៅក្នុងជីវិតទៅជួបៗគេងជាមួយសត្វជ្រូកក្នុងទ្រុងនាសម័យដែលមានការភៀសខ្លួនពីររបបខ្មែរក្រហម
។បានបង្ហើបឲ្យដឹងពីកត្តាដែលជំរុញឱ្យគាត់ទទួលជោគ ជ័យដូចសព្វថ្ងៃនេះថា
"សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង
និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ"។នេះឃើញថាភាពជោគជ័យរបស់បុគ្គលល្បីល្បាញក្នុងប្រទេសកម្ពុជាយើងគឺមានការលើកទឹកចិត្តបង្កើតថាមពលពីប្រភពដ៏សំខាន់នោះគឺគ្រួសារដែលមានសមាជិកដ៏ប្រពៃមិនថាជាភរិយាកូនជាដើមទៅបំពេញតួនាទីបានយ៉ាងល្អក្នុងការទំនុកបម្រុងខ្លាចាស់មួយប្រមាណជាង
50
ឆ្នាំរូបនេះជោគជ័យលើវិថីជំនួញដ៏មហាសាល។មិនថាមនុស្សស្ថិតក្នុងកាលៈទេសៈណាក៏ដោយទាំងអ្នកសិក្សាធ្វើការរកស៊ីនិងបំពេញកាតព្វកិច្ចផ្សេងៗជាដើមគឺសុទ្ធតែត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនមនុស្សដែលខ្លួនស្រឡាញ់និងរស់នៅក្នុងគោរពហេតុនេះចុះបង្កើនការផ្ដល់កម្លាំងចិត្តឲ្យមនុស្សក្បែរខ្លួនដែលបានច្រើនដើម្បីវិថីជីវិតនៃបុគ្គលទាំងនោះមានភាពរីកចម្រើនក៏ដូចជាជួយឲ្យសង្គមយើងប្រទេសជាតិមានភាពល្អប្រសើរជាងនេះទៅទៀត។អត្ថបទដោយ៖
ភោគ ម៉ារី

ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
August 26,2020
វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
August 26,2020
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
August 17,2020
អត្ថបទពេញនិយម
មុននេះបន្តិច ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យលី ស្រីវីណា ក្រោយរកឃើញមូលហេតុ១
November 08,2020
លោកជំទាវ ឱ វណ្ណឌីន ៖ ចង់ឱ្យវ៉ាក់ស៊ាំងមានប្រសិទ្ធភាព
ត្រូវតមរឿង២នេះមុននិងក្រោយចាក់
April 05,2021
ប្រយ័ត្ន!ក្រសួងរកឃើញសាលា២ថែមទៀត
ពាក់ព័ន្ធប្រតិភូហុងគ្រីដែលត្រូវផ្អាកបង្រៀនជាបន្ទាន់
November 07,2020
ក្រសួងចេញមុខឆ្លើយតបនឹងសំណួរតើពិធីបុណ្យការផ្សេងៗត្រូវបិទដែរទេ?
November 09,2020
កំពុងតែក្ដៅ! មកទល់ម៉ោងនេះក្រសួងបានប្រកាសបិទកន្លែងចំនួន ៣មកហើយ
ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្ន
November 08,2020
#HH36, St 265, Sangkat Teok Laok III, Khan Toul Kork
sam.businesscambodia@gmail.com
(+855) 98 850 854
(+855) 17 300 755 / 93 300 755
POPULAR CATEGORY
ព័ត៌មាន
ជំងឺ
ចិត្តសាស្ត្រ
មន្ទីរពេទ្យ
អាហារ
ហាត់ប្រាណ
កុមារ
បច្ចេកវិទ្យា
គំនិតរកស៊ី
បណ្ដាញសង្គម