informal.digitaleconomy.gov.kh
Open in
urlscan Pro
146.190.103.90
Public Scan
Submitted URL: https://informal.digitaleconomy.gov.kh/
Effective URL: https://informal.digitaleconomy.gov.kh/km
Submission: On October 13 via api from US — Scanned from SG
Effective URL: https://informal.digitaleconomy.gov.kh/km
Submission: On October 13 via api from US — Scanned from SG
Form analysis
0 forms found in the DOMText Content
* នរណាចុះឈ្មោះបាន? * របៀបចុះឈ្មោះ * ព័ត៌មាន/ព្រឹត្តិការណ៌ * ធនធាន ច្បាប់ និង បទប្បញ្ញត្តិវីដេអូសៀវភៅមគ្គុទ្ទេសក៍សេចក្តីប្រកាសព័ត៌មាន និង សុន្ទរកថាខិត្តប័ណ្ណ * ការគាំទ្រ * អំពីយើង * ចុះឈ្មោះឥឡូវនេះ ចុះឈ្មោះឥឡូវនេះ ចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឥលូវនេះដើម្បី ដើម្បីទទួលបានស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះឥលូវនេះ តើលោកអ្នកស្ថិតក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធដែឬទេ? ឆ្លើយកម្រង សំណួរ ចុះឈ្មោះដោយខ្លួនឯងក៏បាន ឬ ស្វែងរកភ្នាក់ងារដែលនៅជិតលោកអ្នកបំផុត របៀបចុះឈ្មោះ យុទ្ឋសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឆ្នាំ ២០២៣-២០២៨ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋឱ្យរីកធំធាត់ និង មានលទ្ឋភាព ឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និង អាចរួមចំណែកជា អតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ។ ហេតុអ្វីចុះឈ្មោះជាអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ? * ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ -------------------------------------------------------------------------------- * ដើម្បីទទួលបានការបណ្តុះបណ្តាលពង្រឹង និង ពង្រីកអាជីវកម្ម -------------------------------------------------------------------------------- * ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព -------------------------------------------------------------------------------- * ដើម្បីទទួលបានកញ្ចប់អត្ថប្រយោជន៍ផ្សេងទៀតពីរាជរដ្ឋាភិបាល -------------------------------------------------------------------------------- នរណា ខ្លះអាចចុះឈ្មោះបាន? * កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្ដងម្កាល * សហគ្រាសធុនមីក្រូ * បុគ្គលស្វ័យនិយោជន៍ ឆ្លើយកម្រងសំណួរ ចុះឈ្មោះ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចុះឈ្មោះតាមរយៈ ទូរស័ព្ទ និង ផតថល ព័ត៌មានលម្អិត ការចុះឈ្មោះតាមរយៈ ស្ថាប័នរដ្ឋ ព័ត៌មានលម្អិត ការចុះឈ្មោះតាមរយៈ ធនាគារដៃគូ ព័ត៌មានលម្អិត មណ្ឌលចល័តគាំទ្រការចុះឈ្មោះ ព័ត៌មានលម្អិត សំណួរដែលសួរញឹកញាប់ តើថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអ្វី? ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាថ្នាលសម្រាប់អ្នកដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះ ដើម្បីទទួលបានស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីរាជរដ្ឋាភិបាល។ ផ្អែកតាមទិន្នន័យដែលទទួលបានតាមរយៈការចុះឈ្មោះនេះ រាជរដ្ឋាភិបាលនឹងរៀបចំកញ្ចប់អត្ថប្រយោជន៍ដែលឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តើនរណាខ្លះអាចចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន? * កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្ដងម្កាល * សហគ្រាសធុនមីក្រូ * បុគ្គលស្វ័យនិយោជន៍ សូមឆ្លើយកម្រងសំណួរនេះ ដើម្បីឈ្វេងយល់ថាលោកអ្នកអាចចុះឈ្មោះបានដែរឬទេ។ ខ្ញុំមិនចង់ចុះឈ្មោះទេ ព្រោះខ្លាចរដ្ឋបង្ខំខ្ញុំឱ្យបង់ពន្ធ។ ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឡើងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏គ្មានការបង្ខិតបង្ខំឱ្យបង់ពន្ធក្រោយការចុះឈ្មោះនេះផងដែរ។ ការចុះឈ្មោះនេះជាការប្រមូលទិន្នន័យដើម្បីរាជរដ្ឋាភិបាលមានព័ត៌មានពេញលេញពីតម្រូវការ និង អាចរៀបចំកញ្ចប់អត្ថប្រយោជន៍ផ្សេងៗជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅវិញទេ។ បើខ្ញុំមិនចុះឈ្មោះ តើការរកស៊ីរបស់ខ្ញុំខុសច្បាប់ដែរឬទេ? តើខ្ញុំអាចប្រឈមចំពោះមុខច្បាប់ដែរឬទេ? ការចុះឈ្មោះឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ការមិនចុះឈ្មោះ មិនកំណត់ថាការរកស៊ីរបស់លោកអ្នកខុសច្បាប់នោះទេ។ ប៉ុន្តែការចុះឈ្មោះនឹងជួយរាជរដ្ឋាភិបាលក្នុងការកំណត់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់អាជីវកម្មធុនមីក្រូ និង អ្នកធ្វើការក្រោមអាជីវកម្មប្រភេទនេះ។ តើខ្ញុំអាចទទួលបានអត្ថប្រយោជន៍អ្វី ក្រោយការចុះឈ្មោះ? សម្រាប់ព័ត៌មានអត្ថប្រយោជន៍ សូមចូលទៅកាន់ www.informaleconomy.gov.kh។ ខ្ញុំចុះឈ្មោះបានយ៉ាងដូចម្ដេច? សូមចុចទីនេះ តើខ្ញុំត្រូវរៀបចំអ្វីខ្លះមុនពេលចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ? * អត្តសញ្ញាណប័ណ្ណច្បាប់ដើម * រូបថតសែលហ្វីជាមួយទីតាំងអាជីវកម្ម * រូបថតសកម្មភាពអាជីវកម្ម តើខ្ញុំត្រូវបង់កម្រៃសេវាប៉ុន្មានសម្រាប់ការចុះឈ្មោះ? ការចុះឈ្មោះគឺធ្វើឡើងដោយឥតគិតថ្លៃ។ ខ្ញុំចុះឈ្មោះរួចហើយ តើត្រូវធ្វើអ្វីបន្តទៀត? លោកអ្នកត្រូវរង់ចាំការអនុម័តពីស្ថាប័នមានសមត្ថកិច្ចយ៉ាងយូរក្នុងរយៈពេលយ៉ាងយូរ ១(មួយ)ថ្ងៃនៃថ្ងៃធ្វើការ។ ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រឌីជីថលដែលមានតម្លៃសមមូលនឹងវិញ្ញាបនបត្ររូបវ័ន្តដែលលោកអ្នកអាចទាញយកសម្រាប់ប្រើប្រាស់នៅពេលណាក៏បាន តាមរយៈផតថល ឬ កម្មវិធីទូរស័ព្ទដៃរបស់យើងខ្ញុំ។ក្នុងករណីលោកអ្នកត្រូវការជំនួយក្នុងការទាញយក វិញ្ញាបនបត្រ លោកអ្នកអាចទៅទីតាំងភ្នាក់ងារណាមួយរបស់យើងខ្ញុំ។ ពាក្យស្នើសុំរបស់ខ្ញុំត្រូវបានបញ្ជូនត្រលប់ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច? លោកអ្នកត្រូវកែតម្រូវព័ត៌មាន ឬ ឯកសារដែលមិនត្រឹមត្រូវ ឬ មិនច្បាស់លាស់ រួចដាក់ស្នើម្ដងទៀត កម្មវិធីទូរស័ព្ទដៃ ឬ តាមរយៈផតថល ឬ ភ្នាក់ងារចុះឈ្មោះរបស់យើងខ្ញុំ។ សម្រាប់របៀបដាក់ស្នើម្ដងទៀត សូមអានសៀវភៅមគ្គុទេសក៍។ ពាក្យស្នើសុំរបស់ខ្ញុំត្រូវបានបដិសេធ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច? សូមពិនិត្យមើលហេតុផលនៃការបដិសេធដែលមានលើផតថល ឬ កម្មវិធីទូរស័ព្ទដៃ។ ការបដិសេធអាចនឹងត្រូវបានធ្វើឡើង ដោយហេតុថា លោកអ្នកមិនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អភិវឌ្ឍ និង រៀបចំដោយ : សហការជាមួយ : តំណរហ័ស * នរណាចុះឈ្មោះបាន? * របៀបចុះឈ្មោះ * ព័ត៌មាន/ព្រឹត្តិការណ៌ * * ការគាំទ្រ * អំពីយើង ទាញយកកម្មវិធី * * ប្រព័ន្ធផ្សព្វផ្សាយ * * * * អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី១៧, មហាវិថី OCIC,សង្កាត់ជ្រោយចង្វារ,ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ,ព្រះរាជាណាចក្រកម្ពុជា (+855) 87 888 608 -------------------------------------------------------------------------------- © 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល-គ.ស.ធ.ឌ. លក្ខខណ្ឌប្រើប្រាស់ | គោលការណ៏នៃសិទ្ធិឯកជន